០៥៩. ពពេចព្រាត់គូរ ច្រៀងដោយៈ យន់ សុភាព និពន្ធទំនុកច្រៀងៈ មាស ស៊ីថុល
Kenny S. Meas · 1 Tr lượt xem · 21 thg 2, 2020
Mô tả
ថតនិងកាត់តៈ អេង វុទ្ធី
ប្រគុំតន្រ្តីៈ ពិភពថ្មី
ចាងហ្វាងផលិតកម្មៈ ជា ចននី
ពពេចព្រាត់គូ
១. ពពេចមួយគូចាក់សំបុក្រលើមែកសំរោង សូរិយារះព្រឹកព្រះហាម ចាបឈ្មោលចេញហើររក
ចំណី ផ្តែផ្តាំភរិយាអូនថែរក្សាបុត្រថ្លៃ កុំចោលសំបុក្រណាស្រី ក្រែងគ្រោះភ័យធ្លាក់ដល់បុត្រស្ងួន។
២. យប់ហើរត្រឡប់ចិត្តរន្ធត់ព្រោះឃើញភរិយា យំសោកផ្តេកផ្តួលឱរាលើថ្មដាយំស្តាយបុត្រថ្លៃ
ភ្លើងព្រៃពិឃាត ឆេះសំបុក្រស្លាប់ទាំងកូនខ្ចី ចោទថារូបប្តីមានស្រី ជាប់ក្លិនស្រីក្រអូបពេញខ្លួន។
ប. អូនស្បថគ្រប់ជាតិស្មាលាមិនអោយជួបបង បងឃាត់ចាប់អូនមិនទាន់នួនល្អងហើរចូលភ្លើងព្រៃ
ខុសហើយណាអូន បងមិនបានក្បត់ចិត្តស្រី ម្តេចមិនស្តាប់បងនិយាយ ហ៊ានប្រល័យមិនពិចារណា។
៣. ព្រឹកមិញបងឃើញផ្កាឈូកមួយកំពុងរីកស្រស់ ហើរចូលក្រេបក្លិនសម្ផស្ស ចឹកលំអងដុះលប់លាង
ប្រាណ ថ្ងៃក្តៅផ្កាក្តោបពៅអើយហើរចេញមិនទាន់ ពេលល្ងាចទើបអាចចេញបាន មេឃត្រជាក់ផ្កា
រីកជាថ្មី។
៤. មុនពេលខ្ញុំស្លាប់ព្រះអើយស្បថសច្ចាផ្សង ទេវតាអ្នកតាព្រៃផង លោកទាំងអស់ជួយជាសាក្សី កើត
ជាតិណាៗ បងសូមប្រាថ្នាជួបស្រី លន់តួអោយអូនប្រណីថារូបប្តីស្នេហ៍តែអូនមួយ។