
សូមទស្សនាទស្សនីយភាពសិល្បៈចម្រុះ ដែលរៀបចំឡើងយ៉ាងពិសេសក្នុងពិធីលៀងសាយភោជនជូន...
FRESH NEWS · 87,1 N lượt xem · 15 thg 11, 2026
Mô tả
សូមទស្សនាទស្សនីយភាពសិល្បៈចម្រុះ ដែលរៀបចំឡើងយ៉ាងពិសេសក្នុងពិធីលៀងសាយភោជនជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូប្រទេសនានា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ទស្សនីយភាពបុរាណសម័យ ដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ខ្មែរ ត្រូវសម្តែងដោយផ្ចិតផ្ចង់បំផុតពីសំណាក់អ្នកសិល្បៈខ្មែរ ផ្តល់នូវស្នាមញញឹម និងអនុស្សាវរីយរីករាយមិនអាចបំភ្លេចបាន។
ទស្សនីយភាពសិល្បៈដ៏ផូរផង់ជាចំណីអារម្មណ៍អន្ទង់ដួងចិត្តថ្នាក់ដឹកនាំ និងគណៈប្រតិភូ៨១ប្រទេសនេះ បានកើតចេញការហ្វឹកហាត់សមច្រើនលើកច្រើនថ្ងៃប្រកបដោយស្មារតីនៃការទទួលខុសត្រូវខ្ពស់បំផុតពីថ្នាក់ក្រសួងវប្បធម៌ អ្នកសិល្បៈ ក្រុមការងារពាក់ព័ន្ធ ក្រោយការពិនិត្យពិច័យដោយផ្ទាល់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត។
ទស្សនីយភាពសិល្បៈដ៏ត្រកាល បានស្តែងពីការឆន្ទៈដ៏ខ្ពស់ត្រដែត នៃការរួបរួមរបស់ ដើម្បីបង្ហាញនូវមហស្ចារ្យនៃសិល្បៈរបស់ខ្មែរ។