
ហ្វ្រង់កូហ្វូនី មិនទទួលស្គាល់ការកំណត់ព្រំដែនកម្ពុជា-ថៃ ដោយកម្លាំងយោធា
RFA Khmer · 2,5 N lượt xem · 18 thg 11, 2026
Mô tả
ក្រុមប្រទេសជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (IOF) បានចេញសេចក្ដីសម្រេច បង្ហាញការព្រួយបារម្ភពីភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជានិងថៃ ហើយប្រកាសគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ មន្ត្រីរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាបានយល់ឃើញថា សេចក្ដីប្រកាសរួមរបស់ ហ្វ្រង់កូហ្វូនី នេះអាចមានឥទ្ធិពល ធ្វើឲ្យការឈ្លានពានរបស់កងទ័ពថៃ លើប្រទេសកម្ពុជា កាន់តែមានការដឹងឭសុះសាយលើឆាកអន្តរជាតិ ប៉ុន្តែមិនមានឥទ្ធិពលលើការដោះស្រាយទេ។ នៅក្នុងសេចក្ដីសម្រេចរួមជាភាសាបារាំង គឺក្រុមប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសរបស់អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី បានសោកស្ដាយចំពោះទុក្ខវេទនារបស់ជនភៀសសឹកខ្មែរ និងអំពាវនាវឲ្យមានការធានាថា ពលរដ្ឋទាំងនោះ អាចទទួលបានជំនួយមនុស្សធម៌ សេវាចាំបាច់ជាមូលដ្ឋាននានា ហើយពួកគាត់ អាចត្រឡប់ទៅផ្ទះសម្បែងនិងភូមិកំណើតវិញ ដោយសុវត្ថិភាព និងគ្មានការរារាំង៕
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 / rfakhmervideo
👉 instagram.com/rfakhmer